លោកជំទាវ មាន សំអាន អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរ និងក្រុមប្រឹក្សាឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង
នារសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ អមដំណើរដោយ លោកជំទាវ ឡុង គន្ធា អភិបាលរងខេត្តព្រៃវែង បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដើម្បីសិក្សាឈ្វេងយល់ពីវឌ្ឍនភាពការងាររបស់ឃុំ ពិគ្រោះយោបល់ និងរិះរកដំណោះស្រាយបញ្ហាប្រឈម ការលំបាក និងសំណូមពរនានារបស់មូលដ្ឋាន ។